ជប៉ុន៖ ដំណើរតំណាងជាតិខ្មែរ ព្រាប សុវត្ថិ នាំកូនទាំង ៣ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ​ សិរីវុឌ្ឍ ចេញទៅចូលរួម​ផ្សព្វផ្សាយ​វប្បធម៌អាស៊ាន​បូក១​ដល់ប្រទេសជប៉ុន ដែលលោកបានលើកបទ «I am Khmer» និង «WELCOME TO PHNOM PENH» ទៅអង្រួនឆាកនាពេលរាត្រី​បង្កឲ្យអ្នកទស្សនាលាន់មាត់ថា «ខ្មែរ​មិនធម្មតាមែន»។

ប្រជុំតារាកំពូលៗក្នុងតំបន់អាស៊ាន ព្រាប សុវត្ថិ ហាក់បង្ហាញក្តីសុខ និងពេញចិត្តពេញថ្លើមនឹងបញ្ចេញកម្លាំងកាយចិត្តជួយផ្សព្វផ្សាយ​វប្បធម៌ សិល្បៈខ្មែរឲ្យបរទេសបានឃើញ និងស្គាល់ថា «ខ្មែរជាអ្នកណា? ខ្មែររឹងមាំប៉ុណ្ណា?»។ ២បទ​ខាងលើ ព្រាប សុវត្ថិ បានបញ្ជាក់ច្បាស់មុនឡើងយន្តហោះថា «ជាចម្រៀងរៀបរាប់ពីទឹកដីដ៏អច្ឆរិយរបស់កម្ពុជា»។

សូមទស្សនាវីដេអូ!!