ភ្នំពេញ៖ អ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី ដែលល្បីស្នេហ៍ល្អូកល្អើនកីឡាកររូបសង្ហា លី វ៉ាហេទ នោះ ស្រាប់តែមួយរយៈនេះហាក់បង្ហាញកាយវិការរយាលឆ្ងាយមិនសូវបង្ហាញភាពផ្អែមល្ហែមដូចមុនឡើយ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះមុននេះប្ដិចនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់តារាស្រីរូបស្រស់នេះក៏បង្ហោះរូបមួយសន្លឹកក្នុងឈុតកូនក្រមុំភ្ជាប់ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យថា«ថែមនុស្សស្រីម្នាក់នេះផង ទាន់នាងចង់អោយអ្នកថែ កុំចាំដល់ពេលអស់សិទ្ធថែទើបស្ដាយក្រោយ កុំចាំដល់ហួសពេលណា»។ ក្នុងអត្ថន័យនេះដែរ សុខ សោម៉ាវត្តី ហាក់ចង់បង្ហាញប្រាប់គូស្នេហ៍របស់ខ្លួនថាខ្លួនកំពុងត្រូវការឲ្យមើលថែ កុំទុកនាងចោលនោឯកាម្នា​ក់​ឯង។