ភ្នំពេញ៖ ស្របនឹង​ក្នុង​បណ្តាញ​សង្គម​ ម្នាក់​ៗ​បង្ហោះ​រូប​ភាព​បង្អួត​ដំណើរ​ទៅ​ផ្ទះ​សម្បែង​ ស្រុក​កំណើរ​ ជុំ​ឪពុក​ម្តាយ​ក្រុម​គ្រួសារ តាម​គន្លងព្រះ​ពុទ្ធ​ឳវាទ តំណាល់ថា ជុំញាតិការ៧សន្តាន​ និង​ខ្លួន​បង្អួត​ដំណើរ​ទៅ​វត្ត​រាប់​បាទ​៥ ឬ៧ ទៅ​១០​វត្តផងនោះ ប្លែក​អី​តារា​កំប្លែង​នាយ ត្រដក់បង្អួតរូប​ភាព​ក្នុង​ទឹក​មុខ​ស្រងួត​ស្រងាត់ ភ្ជាប់​ដោយ​សារ​ខ្លី ប៉ុន្តែ​ន័យ​ខ្លឹម​សារ​ហាក់​ជា​ចេតនា​បង្ហាញ​ជីវិត​កម្សត់​ ឆ្ងាយ​សិល្បៈ​ ប្រាក់​ក៏​ខ្សត់​។Image may contain: 2 people, people sitting

ក្នុង​ន័យ​នេះ នាយ ត្រដក់ ជា​តារា​កំប្លែង​ជើង​ចាស់ ប្រមូ​នាយ កុយ នាយ ក្រឹម ដែល​ល្បី​លើ​អាជីព​កំប្លែង​នោះ លោក​បាន​និទានក្នុងគណនីហ្វេសប៊ុកយ៉ាង​ដូច្នេះ​ថា «​​មួយឆ្នាំមានម្តង ភ្ជុំជិតកន្លង មិនស្គាល់វត្តវ៉ា ធម៌នៅក្នុងចិត្ត គុណម្តាយគុណប៉ា នេះជាវាសនា តារាកំសត់ បងប្អូននៅឆ្ងាយ គ្មានឪពុកម្តាយ គ្មានទេញាតិមិត្ត មានតែសម្ងំ បង្ខំជិវិត រស់នៅគ្មានមិត្ត ព្រោះតែមានក្រ      »។Image may contain: 1 person, child and outdoor

ពី​សារនេះ​គេ​ឃើញ​មាន​អ្នក​ស្គាល់​និង​រាប់​អាន​ នាយ ត្រដក់ ជាច្រើន ខមមិន​បញ្ចេញ​យោល​បល់​មក ក៏​មិន​ឆ្ងាយ​ពី​អ្វី​នាយ ត្រដក់​ ត្រូញនោះ ដែរ ជាមួយពាក្យពេចន៍​ថា ជីវិត​យើងដូចៗតែគ្នា​ទេ​សម្លាញ់ ។ ខណៈ​ត្រដក់​មិនអ្វី​តប​តច្រើននោះ​ដែរ ក្រៅពាក្យ​ថា ជីវិត​អ្នកក្របែបនេះ យើង​នឹក​រលឹក​គ្នា​ល្អហើយ​។Image may contain: 1 person