សូរិន្ទ៖​ពីគណនី​ហ្វេស​ Kimleang Chhuon បាន​បង្ហោះ​សារ​បង្ហាញ​ថា « ព្រះសង្ឃព្រះនាម លោកតា ស៊ុច លោក ខុង ឃុយ នឹងអ្នកនាង ចេន សាយចៃ ទាំង៣អង្គ/នាក់ មានស្រុក កំណើ តនៅខេត្តសុរិន្ទ ប្រទេសថៃ»។Image may contain: 3 people, people smiling, people standing
បន្ត​ពី​ការ​បង្ហាញ​ថា «ពួកគាត់ទាំង៣បានប្រឹងប្រែងច្រើនណាស់ក្នុងការរក្សានូវភាសាខ្មែរ បទ ចម្រៀងខ្មែរ ប្រពៃណីខ្មែរ អោយឋិតថេរនៅលើទឹកដីសារិន ខ្លាចកូនខ្មែរជំនាន់​ក្រោយដែល​កើតនៅទីនោះបំភ្លេចភាសាខ្មែរ ចូលចិត្តនិយាយថៃច្រើនជាងនិយាយខ្មែរ ខ្ញុំកូណាក៏ធ្លាប់​ជួប​អ្នកទាំង៣ផ្ទាល់ផងដែរ ទោះជាពាក្យពេជ្រភាសាខ្មែរត្រង់កន្លែងខ្លះគាត់និយាយមិនច្បាស់ ពាក្យខ្លះគាត់មិនចេះ តែគាត់ព្យាយាមនិយាយ ព្យាយាមរក្សាភាសាដើម​អោយគង់វង្សនៅ​លើទឹកដីសុរិន្ទ»។Image may contain: 1 person, standing
ក្នុងសារ​ដដែលនោះ​ក៏​រឹតតែ​បង្ហាញ​ភាព​អស្ចារ្យនៃ​មោទនៈ​ មនុស្ស​ទាំងបីនាក់ជាប់ឈាម​ជ័យ​ក្មេង ទាំង​ខុង ឃុយ​ ជីដូនជីតា​ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាចខេត្ត​កំពង់ឆ្នាំ​ ក្នុង​ពាក្យ​ថា« លោកតា ស៊ុច លោកបានព្យាយាមស្នើទៅរដ្ឋាភិបាលថៃដើម្បីបង្កើត​វិទ្យុ​ផ្សាយជា​ភាសា​ខ្មែរនៅខេត្តសុរិន ដំបូងថៃគេមិនព្រមទេ តែព្រះអង្គព្យាយាមតស៊ូពន្យល់គេ រហូតរ​ដ្ឋាភិ​បាល​ថៃគេព្រមអោយបង្កើត តើបងប្អូនទាំងអស់គ្នាយល់ថា រដ្ឋាភិបាលខ្មែរយើងគួរ​តែផ្តល់​ប័ណ្ណ​សរ​សើរលើកទឹកចិត្តដល់ពួកគាត់ដែរឬទេ?សម្រាប់ខ្ញុំកូណាគឺពិតសមណាស់ បើគ្មាន​ការ​ថែរក្សាការពារភាសាខ្មែរទេ ម្លេះយុវជនក្រោយៗនៅសុរិនប្រហែលជាមិនចេះ​ភាសា​ដើមឡើយ!៕Image may contain: 3 people, people smiling, people standing and indoor