សៀមរាប៖ ប្រជុំដោយពហុជាតិសាសន៍លើទឹកដីអង្គរវត្តខេត្តសៀមរាប តារាចម្រៀងក្មួយស្រី ខាន់ ជេមស៍, កញ្ញា វីរៈនិច រំលេចនូវទឹកមុខស្រស់ថ្លាក្រោយបញ្ចប់ជាស្ថាពរនាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខណៈដែលនាងកំពុងអង្គុយក្រោមម្លប់ឈើត្រឈឹងត្រឈៃនាងប្រាប់ថា «ក្តៅតិចៗ»។
ស្រីស្អាតរូបស្រស់ល្បីមានស្នេហារួមនាយ ចឺម, នាង វីរៈនិច មិនមែនទើបមកកម្សាន្តនៅអង្គរវត្តម្តងឬ ពីរដងទេ ពោលគឺនាងមកកម្សាន្តប្រាសាទអង្គរវត្តស្ទើរតែរាប់លែងអស់ ព្រោះតែការស្រលាញ់ និងគយគន់មិនចេះឆ្អែតនូវទេសភាពសម្បត្តិធម្មជាតិមួយនេះ។ នាងបន្តថា «មកលេងអង្គរទៀតហេីយក្តៅតិចមែនតែសប្បាយណាស់»។
