ភ្នំពេញ៖ តារាស្រី​ស្រូត​ទៅកែមុខ​ដល់ក្រៅប្រទេស សុខ ពិសី តែងបង្ហាញបេះដូងស្មោះស្ម័គ្រ​ស្និទ្ធស្នាលជាមួយប៉ា និង ប្អូនប្រុសយ៉ាងមានក្តីសុខក្នុងទ្រនំធំស្កឹមស្កៃ ខណៈដែលកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ធឺពីមួយថ្ងៃទៅមួយថ្ងៃ​ធ្វើឲ្យតារាថ្មីៗមួយចំនួនពិបាកប្រជែង ហើយឪពុកនាងជាមន្ត្រីយោធាក៏រីកមុខមាត់តាមកូនស្រីដែរ តែអ្វីដែលបង្កឲ្យ ពិសី ហ្មងសៅ​និងត្រូវលួចសម្រក់ទឹកភ្នែកនោះ គឺ នាងគ្មានម្តាយហៅនឹងគេទេ ត្បិតថាម្តាយនាងបានស្លាប់ជិត ១០ឆ្នាំមកហើយ ដោយគ្រោះថ្នាក់ចរាចរណ៍​។

តារាចម្រៀងអតីតដៃគូ​ ខេមរៈ សិរីមន្ត​, សុខ ពិសី លើកឡើងឱកាសឆ្លងភ្ជុំបិណ្ឌថា «អរគុណប៉ាម៉ាក់ដែលបង្រៀនកូនអោយចេះយោគយល់ និង អធ្យាស្រ័យ ខ្ញុំមិនដែលច្រណែនរឺឈ្នាននីសអ្នកណាទើបអារម្មណ៍ខ្ញុំតែងតែស្រស់ស្រាយ»។ សុខ ពិសី កូនស្រីដ៏បវរ​ត្រូវបានមហាជនតែងរំលេចពាក្យសរសើរថា «ដឹងគុណ​ឪពុកម្តាយណាស់ និងជានារី​សុភាពរាបសារទៀត បើបុរសណាបាននាងធ្វើជាភរិយា​សំណាងណាស់»។