ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bong Smile បានបង្ហោះសារ​នៅហ្វេស​ប៊ុក​ទាំងក្ដីសោកសៅរួម និងសារថា « ពីដំបូងខ្ញុំគិតថា​កូនកើត​អុតស្វាយ​តែ​ពេល​ទៅជួបពេទ្យលោកគ្រូថាពងបែកនេះជាមេរោគដែលកើតដោយ​សាខោ​ទឹក​​នោមក្មេង!! »។​

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Smile​ បានប្រាប់ដល់បង​ប្អូន​ដែល​តែងតែទិញខោអនាម័យអោយកូនៗស្លៀក អោយមានការប្រុង​ប្រយ័ត្ននៅ​ពេល​ទិញខោទឹកនោមខុស ដោយបានប្រាប់ថា «​ សូមប្រយត្ន័ព្រោះខោទឹកនោម​ក៏មានថ្នាំ​គីមី​​ដែរ​​ពិសេសគឺអាខោដែលមានអក្សរវៀតណាម!! »។

មិនតែប៉ុណ្ណោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Smile បានបន្ដដោយ​ក្ដី​អាណិតអាសូដល់​កូនៗទៀតថា « ខ្ញុំមកជនបទរកទិញខោធ្លាប់ប្រើមិនបានមានតែ​អោយ​កូន​ស្លៀកសាកមួយ​យប់សោះ ​ស្រាប់តែចេញបែបនេះ…អាណិតកូនណាស់​មិនដឹងគ្នា​ឈឺ​ប៉ុណ្ណាទេ »។