ភ្នំពេញ៖ ទ្រូងរែងឈឺផ្សាពេលដឹងថា ប្តីរស់នៅអាមេរិកលួចមានស្រីថ្មីវ័យប្រមាណ ៤០ឆ្នាំ ដែលស្រីកំណាន់ចិត្តនោះត្រូវបានគេដឹងថា «ជាជនជាតិខ្មែរ រស់នៅអាមេរិក មានប្តីនិងកូនរស់នៅប្រទេសកម្ពុជា» តែប្រពន្ធចេញមុខបញ្ជាក់ថា «មិនមានក្តីហ្មងសៅប៉ុន្មានទេ ប្តីមានស្រី» តែអ្វីធ្វើឲ្យនាងចុកចាប់​និងខកបំណងបំផុតគឺប្តីទម្លាក់កំហុសឲ្យនាងមិនអាចនាំកូនទៅអាមេរិកបាន។

ស្ត្រីទួញខកចិត្តត្បិតប្ដីឈ្មោះ ញ៉ែម សុវណ្ណា ត្បត់ទាំងភ្នែកស្រស់ត្រូវប្រភពស្គាល់ថា ជាប្អូនស្រីតារាចម្រៀងល្បី អ៊ុំ តារា, នាង អ៊ុំ ចិន្តា បានលើកឡើងថា «សព្វថ្ងៃគាត់រស់នៅ USA ដែលបានក្បត់ចិត្តខ្ញុំទៅយកប្រពន្ធគេ។ អ្វីដែលធ្វើសាហាវដាក់ខ្ញុំនោះ គឺ អាក្បត់ មីក្បត់ ចិត្តតិរិច្ឆានហ៊ាន ទំលាក់ពួកខ្ញុំមិនអោយទៅ USA»។

សូមទស្សនាវីដេអូ!!