កូរ៉េ៖ ពលករខ្មែរមួយចំនួនដឹងហើយឮហើយនៅតែមិនជឿថាកូរ៉េខាងត្បូងយកពន្ធមាសនោះទេ ដោយគេប្រកាន់ជំហរថា មាសពាក់ជាប់នឹងខ្លួនម្តេចត្រូវយកពន្ធ លុះម្សិលមិញបុរសម្នាក់ប្រើផេក «Meng Costa page បំណងល្អពីខ្ញុំ» ប្រាប់ថា «ពលកររខ្មែរត្រឡប់មកពីលេងខ្មែរ ពាក់ខ្សែដៃមាស១តម្លឹងនៅនឹងខ្លួន ត្រូវគយនៅព្រលានទី១ បានអោយបង់ពន្ធចំនួន២៧មុឺនវ៉ុន»។
យ៉ាងណាប្រភពដដែលបន្តថា «ខ្ញុំបានជំរាបប្រាប់រឿយៗហើយ រឿងបង់ពន្ធមាស នៅពន្ធគយព្រលានយន្តហោះអុីនឆន់ របស់ដែលមានតំលៃលើសពី៦០០ដុល្លារ។ បងប្អូនខ្មែរជាច្រើនមិនជឿថាពាក់ជាប់ខ្លួនគេអោយបង់ពន្ធដែរ ជាពិសេសអ្នកមានសញ្ជាតិថាមិនអីទេៗ ថ្ងៃមុន៣ដំតម្លឹងបង់ជិត១លានវ៉ុន ប្រសិនបើអាចសូមកុំពាក់មាសចូលកូរ៉េ ព្រោះតម្រូវអោយបង់ពន្ធ»។
