ភ្នំពេញ៖ ប្រពន្ធនាយ ចយ ដែលល្បីមានសម្ផស្សដ៏ស្រស់សោភា នាង ក្វាន់ ដី នៅឳកាសបុណ្យភ្ជុំបិណ្ឌ នាងបានបង្ហាញសារដ៏ទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនជាមួយពាក្យពេចន៍ថា«ឆ្នាំនឹងមិនដូចឆ្នាំមុនទេ ភ្ជុំឆ្នាំនឹងអត់បានទៅណាទេ ព្រោះសរសៃមិនទាន់ចាស់ បាត់មុខមួយរយះឥឡូវមកវិញហើយកុំអោយបងប្អូនឆ្ងល់យូរ បង្ហាញអោយហើយថាមិនមែននៅក្រមុំកម្លោះទៀតទេ»។

ខណៈពេលនេះនាងក៏ចេញសារមកធ្វើការស្រាយបញ្ជាក់ថា ក្មេងស្រីក្នុងរូបភាពថតជុំបីនាក់ប្តីនោះមិនមែនជាតំណក់ឈាមពួកនាងនិងប្តីទេ? ពីសារស្រាយចម្ងល់ លើសម្ផស្សក្មេងស្រីឃើញមុខដ៏គួរឲ្យស្រឡាញ់ ដែលមុននេះម្នាក់ៗគិតថា ជាកូននាងរួមតំណក់ឈាមនាយ ចយ និងមិនកាត់តាមនាយ ចយ អីសូម្បីបន្តិច ព្រោះថាមុខគេស្អាត ដូចកាត់រកម្តាយនោះ នាងបានបកស្រាយ លើគណនីហ្វេសប៊ុកខ្លីថា«ចង់ប្រាប់ទៅបងប្អូនថាគាត់(ក្មេងស្រី)ជាក្មួយរបស់នាងខ្ញុំទេ មិនមែនកូនឡើយ សុំទោសផងបងប្អូនទាំងអស់គ្នា»។

តាមរយៈការបកស្រាយរបស់ប្រពន្ធនាយ ចយ ខាងលើនេះបានធ្វើឲ្យមហាជនជាច្រើន ហួសចិត្តមិនស្ទើរនោះទេ អ្នកខ្លះលាន់មាត់ថា«ស្មានតែជាកូនមែនទែន»។