ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក ករុណា ពេជ្រ ថោន លោកករុណា ពេជ្រ ដែលមហាជនស្គាល់ច្បាស់ជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហាញនូវពាក្យពេចន៍ចំៗថា «ខ្ញុំបាទ សូមបកស្រាយ និង ការអន់ចិត្ត ចំពោះ បងៗសារព័ត៌មាន RFA វិទ្យុអាស៊ីសេរី ដោយសរសេរចំណងជើង ចុះខុសពីការពិតដែលថា បទចម្រៀង ភ្ជុំបិណ្ឌនឹកស្រុក ជាបទលោក ខេម តាមពិតជាបទរបស់លោក ម៉ៅ ហាជី ទេ…សូមបងប្អូនខ្មែរកុំយល់ច្រលំ ហើយក៏មិនមានអ្នកណា ចាប់អ្នកចម្រៀងម្នាក់នេះដែរ ហើយ ខេម ក៏មិនបានភយ័ខ្លួនដែរ ..!!»។
យ៉ាងណានៅលើបណ្តាញសង្គមឃើញមានមតិជាច្រើន បានខមមិនលើវីដេអូ លោក ករុណា ពេជ្រ ដែលបង្ហាញពីការប្រតិកម្មនិងការចេញផ្សាយព័ត៌មាន ថា ខេម ជាម្ចាស់បទរដូវភ្ជុំនឹកស្រុក ដែលទើបត្រូវបានក្រសួងការងារប្រកាសហាមឃាត់ការចាក់ផ្សាយ ដែលលោក កុរណា ពេជ្រ ក៏បញ្ជាក់លួងចិត្តខេម វិញថា «កុំទៅភ័យអី បទនេះ ជាបទចម្រៀង ម៉ៅ ហាជី ទេ ហើយក៏គ្មាននរណាចាប់ខ្លួន ហាជី ដែរ ព័ត៌មាននេះអាស៊ីសេរី គេបំភ្លើសទេ»។ ដែលពួកគេថា «អ្វីដែលលោក ករុណា ពេជ្រ យកមកធ្វើជាទុនដើម្បីរិះគន់អាស៊ីសេរីនេះ គឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយអ្នករកស៊ីតាម YouTube»។
