ភ្នំពេញ៖ ទោះតារាចម្រៀងថោន ករុណា ពេជ្រ មានក្តីហ្មងសៅ​ដំបៅទ្រូងជំនួស​លោក ខេម រឿងព័ត៌មានក្លែង​ក្លាយ​ចំណងជើងថា «ហ៊ុន សែន ប្រកាស​ចាប់ខ្លួនជាបន្ទាប់ម្ចាស់បទ ភ្ជុំបិណ្ឌនឹកស្រុក ខេម ភ័យខ្លួនហើយ» ក៏ដោយចុះ ក៏មិនឃើញលេចមុខ​តារាចម្រៀងសម្លេងស្អក ខេម ចេញមកបកស្រាយ​ថា យ៉ាងណានោះទេ ពោលគឺលោកនៅបំពេញបេសកកម្មចម្រៀងរួម​នាង​ មាស សុខសោភា ​ធ្វើប្រងើយ តែលោក ករុណា ពេជ្រ ថា «ខេម បាន​ស៊ែររឿងនេះចូល Group ហើយខ្ញុំហួសចិត្តពេក»។

យ៉ាងណាបទ ភ្ជុំបិណ្ឌនឹកស្រុក ត្រូវបានអតីតអ្នកគ្រប់គ្រងថោន ករុណា ពេជ្រ ទម្លាយថា «បទនេះខ្ញុំអ្នកឲ្យចេញ តាំងពី២ឆ្នាំមុនម្ល៉េះ ហើយមិនមែនជាសំនៀងលោក ខេម ទេ គឺ លោក ម៉ៅ ហាជី ហេតុអ្វីចុះព័ត៌មានមិនពិតអាស៊ីសេរី?»។ តែប្រភពអ្នកចុចមើលវីដេអូនោះ​បានឲ្យដឹងថា «ព័ត៌មាននោះនិយាយត្រឹមត្រូវធម្មតាទេ តែអ្នករកស៊ីតាមយូធូប​យកទៅកាត់តបន្ថែមដាក់រូបសម្តេច និង ខេម ដើម្បីទាក់ទាញអ្នកចូលមើលតែប៉ុណ្ណោះ»។