ភ្នំពេញ៖ ស្ត្រីម្នាក់មានចិត្តគំនិតផ្ទុយនឹងពាក្យស្លោកខ្មែរ «ម្តាយឯណាមិនស្រលាញ់កូន» ព្រោះតែនាងបានធ្វើទារុណកម្មកូនយ៉ាងព្រៃផ្សៃ​ដែលមជ្ឈដ្ឋានទូទៅលាន់មាត់ថា «លើកដៃធ្វើអញ្ចឹងទៅកើត កូនខ្លួនឯងសោះ គ្មាននឹកស្រណោះអ្វីបន្តិចឡើយ» ហើយទង្វើមួយនេះ ត្រូវអ្នកច្បាប់បង្ហើបថា «មានទោសទណ្ឌទៀតផង»។

ដើមចមដែលនាំឲ្យស្រ្តីជាម្តាយ​ទ្រាំមិនបាន​រហូត​យកស្កុត​រុំដៃជើង និងមាត់មិនឲ្យកូនវាចាចេញ​សូម្បីតែដកដង្ហើមពិបាកនោះ ត្រូវបង្ហាញច្បាស់ៗ​ក្នុងឃ្លីបវីដេអូខ្លីថា «មកពីកូនពូកែរើរុះ និងពូកែជំទាល»។ យ៉ាងណាទង្វើអមនុស្សធម៌ និងខ្វះភាពយល់ដឹងរបស់ស្រ្តីជាម្តាយ តារាចម្រៀងលោក ម៉ៃ សុគន្ធ អាណិតក្មេងខ្លោចចិត្តទប់ទឹកភ្នែកមិនបាន ត្បិតលោកថា «ជាក្មេងតូចដែលមិនដឹងខ្យល់អី យើងម្តាយជាសាច់ញាតិសមទេប្រើហឹង្សាបែបនេះទៅលើកុមារ! គួរណាស់តែយល់ពីសិទ្ធិរស់រានផង»។

សូមទស្សនាវីដេអូ!!