ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែង និងចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយកូនប្រុសប្រលងចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្រមួយ ទាំងវ័យក្មេងខ្ចីបែបនេះ។
ខណៈពិធីការិនីចាស់វស្សារូបនេះក៏លើកឡើងថា«លោកកូនម៉ាក់ពិតជាពូកែណាស់ថ្ងៃនេះគាត់ទទួលបានវិញ្ញាបន​បត្រ។ ខ្ញុំពិតជាសូមសរសើរកូនម៉ាក់ដែលបានផ្តល់កាដូមកអោយម៉ាក់ នេះហើយស្នាមញញឹមដែលពោលពេញដោ​យ​សេចក្តីសុខ គាត់កំពុងនិយាយបួនភាសា ភាសាខ្មែរ អង់គ្លេស ចិន ណ័រវ៉េ ពិតជាមិនធម្មតាមែនកូនម៉ាក់»។ នេះអាចបញ្ជាក់បានថាអ្នកនាង ទូច ស្រីល័ក្ខ ពិតជាមានសុភមង្គលណាស់ក្រៅពីមានស្វាមីពូកែយល់ចិត្តហើយ​ថែម​ទាំងមានកូនប្រុសមួយរូបដ៏គួរឲ្យស្រលាញ់ និងពូកែទៀតផង។