ភ្នំពេញ៖ ថ្មីៗក្តៅៗទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លេចសកម្មភាពមិនថ្លៃថ្នូររបស់បុរសម្នាក់ឡើងឈរសម្ញែងនោមលើប្រាង្គប្រាសាទ ហាក់មិនខ្វល់ខ្វាយពីតម្លៃសម្បត្តិវប្បធម៌ខ្មែរឡើយ ដោយប្រភពអ្នកលួចថតបុរសកំហូចនោះប្រាប់ថា «ជាជនជាតិខ្មែរ» តែឧត្តមគតិវិញអ្នកខ្លះប្រៀបបុរសម្នាក់នោះទៅនឹងសត្វតិរច្ឆានក៏មាន តែលោកអាចារ្យធំ ដែលសម្បូរវោហារសព្ទស្ទើរចាក់ទឹកមិនលេចនោះ ក៏ស្ងាត់បាត់មាត់ឈឹង ព្រោះមិនដឹងនិយាយថា ម៉េចពេលឃើញទង្វើហួសហេតុពេក។
រំពេចពីឃើញរូបភាពឆ្គាំឆ្គងរបស់បុរសមិនស្គាល់អត្តសញ្ញាណដែលបានបង្ហោះបង្ហាញពីសំណាក់ម្ចាស់ផេក កាហ្វេវប្បធម៌ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ឌីជេ អាចារ្យធំ មិនបានបញ្ចេញមតិយ៉ាងណាជុំវិញរឿងនេះទេ ទំនងជាលោកហួសចិត្តក្រៃ។ ប្រភពផេកបង្ហោះបានលើកឡើងថា «ជាមនុស្សមានខួរគួរគិតផង ជាតិផ្សេងខំផ្សងប៉ងទស្សនា ចុះឯងជាខ្មែរខួរទៅណា ប្រាសាទដូនតាម្ដេចមិនថែ»។
