ភ្នំពេញ៖ តារាកំប្លែងនាយ ចេក ដែលឆ្ងាយឳកាសឡើងឆាក ជាប់ឈ្មោះរស់នឹងជីវភាពខ្សត់ខ្សោយ ជាមួយនិងរបរលក់ទឹកសុទ្ធតាមចញ្ចើមផ្លូវជាតិលេខ២ខាងត្បូងរង្វង់មូលគូស្រូវ យកចំណូលដ៏ស្តូចស្តើងដោះស្រាយបន្ទុកគ្រួសារដល់ទៅជិត១០នាក់ ស្ងាប់តែល្បីរស់គ្រោះបន្ថែមលើជីវិតដ៏ខ្សត់ខ្សោយនេះទៀត កាលពីថ្ងៃទីបុណ្យភ្ជុំ ម៉ូតូចាស់ អូ​ស​រឺម៉ងក៏ត្រូវភ្លើងឆាបឆេះស្ទើនឹងសង្គ្រោះមិនទាន់ផង។
ក្នុងជំនួបជាមួយតារាញូស៍ តារាកំប្លែងល្បីឈ្មោះរស់និងជីវភាពទីទាល់វ័យ៦៣ឆ្នាំ ក៏ផ្តុំដោយជំងឺឈឺមិនលស់ពេល នាយ ចេក បានបង្ហាញពីហេតុការណ៍ភ្លើងឆេះម៉ូតូថា «ដឹកភេសជ្ជះទៅលក់ចាំភ្ជុំបានទៅវត្តស្រាប់តែ ជិះសុទ្ធ ក៏មានអណ្តាតភ្លើងឆាបឆេះឡើងពីម៉ាស៊ីនម៉ូតូ ធ្វើឲ្យលោតចេញពីម៉ូតូស្ទើមិនទាន់ ផ្អើលគេផ្អើលឯងមកជួយ»។តែយ៉ាងណា នាយ ចេក ដែលទទួលអំណោយមូលនិធិសិល្បៈចាស់ជរានៅសមាគមសិល្បករខ្មែរនៅរសៀលថ្ងៃទី១១ខែតុលា ក៏បានប្រាប់តារាញូស៍ច្បាស់ៗថា «យ៉ាងណាពេលនេះបើកុំមានទឹកនៅជិះបាច់ចូលពន្លត់ទាន់ខំអីម៉ូតូនិងរបស់របរនៅលើម៉ូតូនោះច្បាស់ជាក្លាយជាផេះមិនខាន ហើយបើឆេះអស់របស់នោះ ឆ្នាំងបាយខ្ញុំក៏នឹងរលំដែរ»។