ភ្នំពេញ៖ ឱកាសភ្ជុំបិណ្ឌកន្លងទៅនេះលោក ឡេង ណាវ៉ាត្រា ក៏បង្ហាញពីរូបភាពប៉ុន្មានសន្លឹកកំពុងបរិច្ចាគថវិកា និងចែកអំណោយដល់ចាស់ៗរួមក្មេងប្រុសម្នាក់ដែលពិការដៃទាំងសងខាងភ្ជាប់មកជាមួយសាររៀបរាប់ថា«មានជីតាចាស់អត់មានម្ដាយ មានមីងមិនគ្រប់ទឹកគរនិយាយមិនចេញហើយគ្មានឪពុក មានខ្លួនអត់មានដៃ គ្រួសារមានគ្នា3នាក់ និយាយឡើងចង់ស្រក់ទឹកភ្នែក តែការតស៊ូ និងកាទទួលខុសត្រូវរបស់ប្អូនប្រុសគឺមិនអាចកាត់ថ្លៃបាន មើលថែតាដែលចាស់ ចញ្ចឹមមីងទូរគត តែប្អូនអាចធ្វើបាន»។
លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ក៏រៀបរាប់បន្ថែមថា«(សំដីប្អូន ខ្ញុំចង់មានដើមទុនទិញគោ ស្គមៗមកថែបំប៉នលក់វិញចំនេញ5មឺនឬ10មឺនរៀលសំរាប់ផ្គត់ផ្គង់ គ្រួសារ) បងជួយ1000$សំរាប់ប្អូន លុយនេះមិនអាចជួយបានមួយជីវិតទេ តែយើងត្រូវតែចែកគ្នារស់។ ប្រភព៖ Leng Navatra ឡេង ណាវ៉ាត្រា»។ ដូចនេះបង្ហាញឲ្យឃើ​ញថា លោកមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោ​យ​សា​រតែពេលកន្លងមក លោកគឺជាបុគ្គលដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ ហើយយល់ពីការលំបាកដែលបានកើតឡើង។