ភ្នំពេញ៖ បន្ទាប់ពីបានឃើញ​វីដេអូ​បង្ហាញពីបុរសពិការដៃ និងជើងទាំងទ្វេ បានចូលមកហូប​អាហារក្នុងវត្តនាឱកាសបុណ្យ​ភ្ជុំបិណ្ឌនោះ តារាចម្រៀង មាស សាលី សារភាពត្រង់ៗលើបណ្តាញសង្គមថា «មើលហើយយំបណ្តោយខ្ញុំ» ត្បិតសកម្មភាពបុរសនោះលើកស្លាបព្រាបាយ​ទាំងក្តីលំបាកដែលយកដៃពិការទាំង ២ ផ្គុំចូលគ្នា រួមកៀបនឹងចង្កា​ទម្រាំគ្រាប់បាយឈានចូលដល់មាត់ស្គាល់រសជាតិម្តងៗ។

ប្រភពព្រះអង្គ​ ចាន់រឿន បង្ហាញព្រះហឫទ័យក្នុងសំណេរថា «០៤ ១០ ២០១៨ គាត់ជាជនពិការម្នាក់មើលទៅគួរឲ្យអាណិតណាស់ បើជាយើងវិញតើយើងគិតយ៉ាងណា តើអ្នយល់អារម្មណ៍មួយនេះទេ? បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់​រួច​រាល់​ហើយ​ ក៏​ញាតិ​ញោម​ ​ឧបាសក​ឧបាសិកា​ អាចារ្យគណកម្មការ​ ក្រុម​ការងារ​វត្ត​ ជនក្រីីក្រ​ ជនពិការ​ ជនអនាថា​ ហូប​បន្ត​ របស់​ណា​ដែល​សល់​ពួក​គាត់​អាច​វេចទៅហូបនៅផ្ទះបានទៀតផង»។

សូមទស្សនាវីដេអូ!!