សុខ ជំនោរ ភ្ជាប់ពាក្យជាមួយ គូដណ្តឹងដ៏សែនស្អាត ព្រឹកនេះហើយ!

0
992

ភ្នំពេញ៖ អ្នកនិពន្ធចម្រៀង និងជាអ្នកដឹកនាំសម្តែង លោក សុខ ជំនោរ បានភ្ជាប់ពាក្យ ជាមួយនឹង គូដណ្តឹងដ៏សែនស្រស់ នាព្រឹកនេះហើយ។

ចំពោះទិដ្ឋភាពនៅពេលនេះ គឺស្ថិតក្នុង សភាពស្ងប់ស្ងាត់នៅឡើយ មិនទាន់ឃើញមិត្តរួមអាជីពសិល្បៈ បានមកចូលរួមនោះទេ គឺមានតែក្រុមគ្រួសារ និងបងប្អូន ខាងប្រុសនិង ខាងស្រីតែប៉ុណ្ណោះ។

ក្នុងនោះដែរ បងប្រុសរបស់ តារាចម្រៀង វ៉ាន់ នីឡារូបនេះ ក៏បានបង្ហាញភាពរីករាយយ៉ាងខ្លាំង នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់លោក ដោយឃើញលោក បង្ហោះរូបជាច្រើនសន្លឹក អមជាមួយនឹងសារស្នេហា យ៉ាងផ្អែមល្ហែម ទៅកាន់គូដណ្តឹង។

យ៉ាងណាមិញ ចំពោះថ្ងៃមង្គលការ ម្ចាស់សាមីខ្លួន មិនទាន់ប្រាប់ នៅឡើយទេ ថានឹងរៀបចំ ក្នុងឆ្នាំនេះ ឬក៏ឆ្នាំក្រោយ។

 

Comments