ភ្នំពេញ៖ ថ្មីៗមានការល្បីកក្រើកថាគូដណ្តឹងតារាចម្រៀងស្រគត់ស្រគុំ សុគន្ធ នីសា គ្រូបង្វឹកកម្មវិធី The Voice Kids ជាឪពុក ណូ ឈូស៊ីវហេង ដែលជាកូនក្រុមរបស់ខ្លួន ជាមន្ត្រីផ្កាយ៣ នៅក្រសួងមហាផ្ទៃ ធ្វើមហាជនសន្និដ្ឋានថា អញ្ចឹងហើយបានជាធ្វើឲ្យ សុគន្ធ នីសា ជ្រើសរើសយក ណូ ឈួស៊ីវហេង ទៅវគ្គផ្តាច់ព្រ័ត្រ ។ ឆ្លៀតឱកាសក្នុងកិច្ចសម្ភាសន៍ពីអារម្មណ៍របស់កូនក្រុមនីសា ក្រោយកម្មវិធី The Voice Kids Cambodia ដែលទើបបានបញ្ចប់ទៅ លោក មាស រិទ្ធី ដែលជាពិធីករក្នុងកម្មវិធីនេះ ក៏បានសាកសួរទាក់ទងនឹងព័ត៌មាន ដែលថា សុគន្ធ និសា ជិតចូលរោងការ តើពិតឬយ៉ាងណា? មិនបង្អង់យូរ តារាស្រីរូបនេះ បានឆ្លើយទាំងញញឹម បិទមាត់មិនជិតថា វាជាការពិត ហើយពិធីមង្គលនេះ នឹងចាប់ផ្ដើមនៅខែធ្នូ នេះឯង។

នាងក៏បានបញ្ជាក់ទៀតថា អនាគតស្វាមីរបស់នាង ជាមនុស្សប្រុសសាមញ្ញធម្មតាៗ មិនមែនជាមន្ត្រីមានទ្រព្យសម្បត្តិមហាសាល ដូចការលើកឡើង មួយចំនួននោះទេ ៕

សូមទស្សនាវីដេអូ!!