ភ្នំពេញ៖ ឱកាសបុណ្យភ្ជុំបិណ្ឌបានកន្លងទៅមិនទាន់បានមួយថ្ងៃផងប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏បានរៀបចំអំណោយជាកញ្ចប់ជូនដល់សិល្បករ សិល្បការិនីចំនួន៥រូបដែលមានជំនាញចម្រៀងបុរាណ ភ្លេងសម័យ និងកំប្លែងនៅរសៀលថ្ងៃទី ១១ តុលានេះ។

ដោយបានអញ្ជើញមកទទួលអំណោយមូលនិធិសិល្បករចាស់ជរា ពីសមាគមសិល្បករខ្មែរ ដែលមានសិល្បករវ័ក្មេងលោក លោក អ៊ឹង សុក្រធារិទ្ធ ហៅ ដុកទ័រ រិទ្ធ ជាតំណាងជូនអំណោយជំនួសប្រធានសមាគមដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភ្ជាប់ជាមួយរូបភាពបង្ហាញពីស្នាមញញឹម ពេលទទួលអំណោយនេះដែរក៏បានបង្ហាញពីអត្តសញ្ញាណដោយដឹងថាអ្នកសិល្បៈទាំង៥រូបមានឈ្មោះដូចជា៖ អ្នកគ្រូ ឯម ធ្វាយ របាំប្រពៃណីតាំងពីសង្គមរហូតដល់២០១៨, សួន សុខហ៊ីម ហៅនាយ ស្មាញ ជាតារាកំប្លែង, ស៊ូ សាវ៉ាង ហៅហ៊ុយ សូ ជា, ង៉ែត ជី ហៅតា ព្រីង ជាអ្នកសិល្បៈផ្នែកកំប្លែង, ឈុំ ប៊ុនឈឿន ហៅតា ចេកជាតារាកំប្លែងដល់បច្ចុប្បន្ន។

យ៉ាងណាមិញពួកគាត់ទាំង៥ក៏បានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលជួយឧបត្ថថវិកាទ្រទ្រង់ដល់សមាគមសម្រាប់អ្នកសិល្បៈចាស់ជរា និងជួបទុក្ខលំបាក ជាពិសេសសូមអរគុណដល់សម្ដេចទាំងពី សូមឲ្យសម្ដេចមានសុខភាពល្អ អាយុយឺនយូ និងរុងរឿងតរៀងទៅ។