ភ្នំពេញ៖ ម្ដាយឪពុករបស់ក្មេងៗត្រូវចាំថារបស់អ្វីដែលអាចអោយកូនយើងបរិភោគបាន ហើយអ្វីដែលមិនអាចបរិភោគបាន ត្រូវនាំគិតអោយច្បាស់ ព្រោះថាសុខភាពគឺជាកត្តាចាំបាច់បំផុតសម្រាប់ទ្រទ្រងរាងកាយរបស់មនុស្សគ្រប់រូប មិនថាចាស់ ឬក្មេងនោះទេ ហើយម្ដាយរបស់កូនៗ តែងតែចង់អោយកូនរបស់ខ្លួនមានសុខភាពល្អ និងរាងកាយមាំមួនគ្រប់ៗគ្នា។
អ្វីដែលពិសេសនោះ គឺមិនត្រូវអោយក្មេងៗនៅជិតផ្សែងបារី នោះទេ មួយវិញទៀត អាហារមួយចំនួនដែលក្មេងៗតែងតែបរិភោគជាញឹកញ៉ាប់នោះ ត្រូវជៀសវាង កុំអោយក្មេងៗបរិភោគអាហារទាំងនេះមានដូចជា ប្រហិត មីកំប៉ុង ចៅហួយ ឬអាហារកំប៉ុងផ្សេងៗទៀត ព្រោះវាមានផល់ប៉ះពាល់ដល់សុខភាពក្មេងៗ ហើយវាបង្ករអោយកើតជំងឺផ្សេងៗទៀតផង។
