ភ្នំពេញ ៖ មហាជនជាច្រើនបានលើកឡើងខុសៗពីគ្នាជុំវិញរូបភាពប៉ុន្មានសន្លឹកក្នុងពិធីភ្ជាប់ពាក្យមួយដែលគ្មានវត្តមានផ្ទាល់របស់កូនកម្លោះឡើយ ហើយត្រូវបានប្រភពបង្ហើបថាកូនកម្លោះមិនអាចចូលរួមបានទេ ដោយជាប់ភារកិច្ចនៅប្រទេសវៀតណាម ហើយបានត្រឹម Call Video ពិតជាកំសត់ណាស់មានពាក្យអ្វីជូនពរពួកគាត់ទាំងពីរទេ»។
រំពេចលេចចេញនូវពាក្យកំសត់សម្រាប់ពិធីដ៏សំខាន់មួយនេះក៏មានគណនីមួយបានលើកឡើងដោយមិនបានហៅថាកំសត់នោះទេ ប៉ុន្តែទង្វើនេះគឺជាស្នេហ៍ពិតទៅវិញទេ ដ្បិតជាប់ការងារពិតមែន តែកូនកម្លោះបានគោរពពាក្យសន្យាចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ដោយព្រមធ្វើពិធីនេះទោះបីខ្លួនមិនបានចូលរួមក្តី ជាមួយគ្នានេះមហាជនផ្សេងទៀតបានជូនពរឲ្យពួកគេជួបតែសុខ និងសុភមង្គលរហូតទៅផងដែរ។
