ភ្នំពេញ ៖ ខណៈសព្វថ្ងៃយុវវ័យកាន់តែមានភាពទូលំទូលាយក្នុងការបង្កើតស្នេហា ក្នុងនោះបើក្រឡេកមកមើលគូស្នេហ៍មួយគូនេះដែលត្រូវមហាជនហៅថាគូស្នេហ៍ខុសគីឡូ ត្រូវបានប្រភពបង្ហើបថាស្នេហារបស់អ្នកទាំងពីរពិតជាអស្ចារ្យ និងគួរយកគម្រូតាមដ្បិតអីភាគីខាងបុរស និងភាគីនារីមានមាឌ និងទម្ងន់ខុសគ្នាដាច់ស្រឡះ តែពួកគេមាននូវចិត្តស្មោះចំពោះគ្នា និងគ្នា ហើយស្រលាញ់គ្នារហូតបានរៀបអាពាហ៍ពិពាហ៍ក្រាបផ្ទឹមចំពោះមេបាតាំងតែពីដើមឆ្នាំ២០១៨មកម្ល៉េះ។
ប្រភពពីទំព័រហ្វេសប៊ុកមួយដែលបានបង្ហោះរូបភាពគួរឲ្យច្រណែនជាច្រើនសន្លឹកនេះក៏បានបន្ថែមសារដោយរំលេចនូវពាក្យពេចន៍ជូនពរផងថា «ជូនពរអោយចែចែមានក្ដីសុខ រហូតណា៎ ស្នេហ៍ពិតមិនគិតពីគីឡូ»។ ជាមួយគ្នានោះក្រោយឃើញរូបចូលរោងជ័យរបស់គូស្នេហ៍មួយគូនេះម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងទំនងកំពុងត្រូវការស្នេហា និងឯកាផងថា «ឱខ្ញុំអើយខ្ញុំ! ពេលណាជួបស្នេហ៍ពិតដូចគេទៅ គូព្រេងខ្ញុំកើតឬនៅទេ?»។
