ភ្នំពេញ ៖ បើទោះបីមួយរយៈមកនេះតារាសម្តែងស្រីនាង វ៉ាង ស្រីណូ បានឃ្លាតឆ្ងាយពីវិថីសិល្បៈពិតមែន ប៉ុន្តែបើមើលពីជីវិតក្រៅឆាកវិញនាងហាក់កាន់តែមានភាពឡូយឆាយ ពិសេសនោះនាងមានប្រាក់កាសចាយពេញៗដៃដោយមិនញញើតឡើយ ហើយត្រូវបានប្រភពលួចបង្ហើបមកថាប្រភពចំណូលទាំងឡាយរបស់នាងគឺបានមកពីជំនួញផ្ទាល់ខ្លួន។
ក្នុងនោះកាលពីម្សិលមិញនេះបណ្តាអ្នកគាំទ្ររបស់នាងស្រាប់តែមានភាពភ្ញាក់ផ្អើលខ្លាំង និងបានបើកភ្នែកធំៗផង ក្រោយឃើញនាងបង្ហាញពីខ្ទង់ចំណាយប្រមាណ១ម៉ឺនដុល្លារក្នុងការកសាងអារាមមួយ។ ភ្ជាប់ដោយរូបភាពកំពុងប្រគេនលុយដល់ព្រះសង្ឃក្នុងទឹកមុខរីករាយនឹងបុណ្យតារាស្រីនៅតែស្រស់ វ៉ាង ស្រីណូ បានឲ្យដឹងបែបនេះថា «បច្ច័យចូលរួមកសាងសាលាឆាន់ ១ម៉ឺនដុល្លារ ម្ចាស់ដើមបុណ្យ ប៉ា និងម៉ាក់ 5000$ ម្ចាស់ដើមបុណ្យ កញ្ញា វ៉ាង ស្រីណូ និងប្អូនប្រុសជុង 5000$ ចូលរួមកសាង បល្ល័ង្កព្រះទាំងមូល ព្រះអង្គសំរឹទ្ធអង្គធំ កណ្ដាលវត្តសសរធំកណ្តាលវិហារ៤ដើម»។
ដោយទ្រាំនឹងទង្វើប្រកបដោយធម៌របស់តារាស្រីរូបនេះពុំបានម្ចាស់គណនីឈ្មោះ Uy Darin ក៏បានលើកឡើងដោយពាក្យសរសើរចេញពីចិត្តថា «ស្អាត ហើយចេះធើ្វបុណ្យទៀត» ។ ជាមួយគ្នានោះម្ចាស់គណនី Sreymom Ven ក៏បានបន្ថែមដោយពាក្យពេចន៍ខ្លីមានន័យគ្រប់គ្រាន់ថា «ស្អាតព្រមទាំងឆ្លាត»។
