ភ្នំពេញ ៖ ពិធីការនីដ៏មានវោហារ សុភ័ក្រ កុសុម៉ា ត្រូវអ្នកគាំទ្រតែងពោលសរសើរពីសមត្ថភាព និងទេពកោសល្យនាង ខណៈការតុបតែងខ្លួននាងទៀតសោតក៏ស្រស់ស្អាតមិនធម្មតាឡើយទោះពេលនាងចូលរួមក្នុងកម្មវិធីនានា ឬដំណើរកំសាន្តឡើយ រហូតត្រូវអ្នកគាំទ្របានផ្តល់ងារនាងថា «ស្រស់ស្អាតគ្រប់ពេល»។
ខណៈងារនេះទើបបានផងនោះស្រាប់តែមុននេះនាងបានបង្ហាញរូបភាពមួយសន្លឹកកំពុងអង្គុយទទួលទានអាហារក្នុងទឹកមុខញញឹមស្រស់ស្រាយក៏ត្រូវអ្នកគាំទ្រលើកសរសើរភ្លែតតែម្តង។ អ្នកគាំទ្រដែលជាម្ចាស់គណនីឈ្មោះ Ing Ing បានពោលដោយពាក្យពិតថា «ពេលញ៉ាំបាយក៏ស្អាត ពេលធ្វើអីក៏ស្អាត ស្អាតគ្រប់ពេល ស្រស់គ្រប់ពេលបងខ្ញុំ ព្រោះចែជាសំណព្វចិត្តហើយ កាលៈទេសៈណាក៏ចែស្អាតដែរ»។
