ភ្នំពេញ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ លេចវីដេអូឆ្នេរសមុទ្រខេត្តព្រះសីហនុពោរពេញដោយសំរាម តែលោក តាន់ គីមសួរ ច្រានចោលវីដេអូនោះ ដោយលើកឡើងថា «ជាវីដេអូក្លែងក្លាយ ជនខិលខូចយកមកកាត់តដើម្បីបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះខេត្តដ៏បវរមួយនេះ»។ ស្ងប់បានប៉ុន្មានថ្ងៃ ស្រាប់តែមានវីដេអូមួយទៀត បង្ហាញពីសកម្មភាពហូរកាកសំណល់ និងសម្រាម ពាសពេញផ្លូវ ដែលប្រភពផលិតករដ៏ល្បី តាន់ គីមសួរ បញ្ជាក់ដដែលថា «ប្រាប់ហើយថានេះមិនមែនជាកំពង់សោមទេ នេះគ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ»។
ការបង្ហោះបង្កាច់បង្ខូចរដ្ឋបាលខេត្តព្រះសីហនុញយៗ បង្កឲ្យ តាន់ គីមសួរ ទ្រាំលែងបានក៏ស្នើទៅលោក យន្ត មីន អភិបាលខេត្តថា «សូមលោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារលោកបែបនេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលមានជនមួយចំនួនព្យាយាមធ្វើបាបលោក»។
សូមទស្សនាវីដេអូ!!
