ភ្នំពេញ៖ ក្នុងឱកាសភ្ជុំបិណ្ឌកន្លងទៅនេះឃើញថាតារាចម្រៀងលោក កែវ វាសនា ដែលទើបវិលចូលសិល្បៈក្នុងទ្រនំចាស់នោះក៏ដឹកដៃភរិយាជាទីស្រលាញ់ដើរធ្វើបុណ្យសាងកុសល្យគ្រប់ទិសទី។ ជំនួបរូបភាពបង្ហាញពីស្នាមញញឹមកំពុ​ង​ចែកទាននោះ លើគណនីហ្វេសប៊ុកព្រះតេជគុណព្រះនាម« ហី សុផាលីន វត្តប្រាសាទរលំជ្រៃ »ក៏លើកឡើង​ថា​«ធ​ម៌​ដែលនាំឲ្យគូរស្វាមីភរិយា បានជួបគ្នាគ្រប់ជាតិមិនបែកបាក់គ្នា មាន៤យ៉ាងគឺសមសទ្ធា,សមសីល,សមចាគ:, សមបញ្ញា ……ធម៌ទាំង៤យ៉ាងនេះ ជាឧត្តមមង្គលក្នុងគ្រួសារ …»។
បន្ទាប់ពីបានឃើញទង្វើមួយនេះ បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាធ្វើការកោតសរសើរដល់តារារូបនេះ ដែលមានទឹកចិត្តល្អ ទោះបីជារវល់នឹងការងាររកស៊ីផ្ទាល់ខ្លួនដោយមានការខមមិនថា« គួរអោយស្រលាញ់គូស្វាមីភរិយាមួយគូរនេះណាស់ នេះជាគំរូល្អដល់សង្គម idol»។