ភ្នំពេញ៖ ប៉ុន្មានថ្ងៃក្នុងឱកាសភ្ជុំបិណ្ឌពលរដ្ឋនាំគ្នាផ្អើលពេញបណ្តាញសង្គមរឿងនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ទារលុយចំនួន១០០ដុល្លារ ក្រោយមកតថ្លៃសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍នោះ ត្រូវលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឲ្យឃាត់ខ្លួនមកសួរនាំហើយ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍បន្តថា «យើងកំពុងពិនិត្យមើល ទៅលើវិន័យរបស់កងកម្លាំង ០០៦ ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា? ទទួលពិន័យប៉ុណ្ណា? យើងនឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមវិន័យរបស់កងកម្លាំង ០០៦ ហើយស្អែកនេះ (ថ្ងៃនេះ) យើងនឹងបញ្ចប់នីតីវិធី អំពីក្រុមប្រឹក្សាវិន័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុ»។