ភ្នំពេញ៖ ម៉ាស៊ីនព្រួសស្រូវស្វ័យប្រវត្តិ ត្រូវបានលេចរូបរាងលើទឹកដីកម្ពុជា ហើយទទួលបានការគាំទ្រសន្ធឹកសន្ធាប់ពីប្រជាកសិករ រហូតសុះសាយកិត្តិនាមដល់សហរដ្ឋអាមេរិក ផ្តល់ពានពិភពលោក ឈ្មោះថា «ពាន់រង្វាន់ប៉ាតង់មនុស្សធម៌ពិភពលោក» ដែលជាពាន់រង្វាន់មួយមានតម្លៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនមែនតែសម្រាប់សមាគន៍កសិកម្មឆ្លៀសវៃនោះទេ៕
លោក សាន ប៊ុននីកា នាយកប្រតិបត្តិកសិកម្មឈ្លាសវៃ ប្រាប់ពីគោលបំណង នៃការបង្កើតម៉ាស៊ីនព្រួសស្រូវ ដោយស្វ័យប្រវត្ដិនេះ គឺដើម្បីសម្រួលការលំបាករបស់ប្រជាកសិករ។
