ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដោយរវល់ជាមួយការងារសិល្បៈ និងការងារផ្សេងៗជាច្រើនទៀតរបស់ខ្លួនឯងផង ភ្លេចគិតពីរូបសម្រស់ បណ្ដោយឲ្យរាងកាយ ដែលធ្លាប់តែមានរាងដ៏ស្រស់ស្អាត ទាក់ចិត្តទាក់ភ្នែកបុរសៗនាពេលកន្លងមកនោះ ស្រាប់តែពេលនេះ បានចេញមកប្រកាសសន្យានឹងខ្លួនឯងថា ព្យាយាមសម្រករាងកាយរបស់ខ្លួនឲ្យស្គមឡើងវិញ ផ្ទុះការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង។
ស្ថិតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាពហុជំនាញរូបនេះ បានធ្វើការបង្ហោះរូបភាពពីអតីតជាច្រើនសន្លឹកអមជាមួយនឹងពាក្យពេចន៍លើកឡើងបែបនេះថា«ស្តាយរាងណាស់លោកអើយហេតុអីទៅ សន្យាថាស្គមវិញឲ្យបាន ដេកមិនលក់បក់ក៏មិនល្ហើយព្រោះតែធាត់ពេក»។
ជាមួយគ្នានេះដែរក៏មានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Srey Mouch ដែលមើលទៅមានទំនាក់ទំនងល្អជាមួយអ្នកនាង ខាត់ សុឃីម ផងនោះបានចេញមតិយោបល់បែបនេះភ្លាមថា«បងសំលាញ់បង(ខាត់ សុឃីម) ត្រូវធ្វើឲ្យរាងបងមកដូចដើមវិញ។ បងស្អាតខ្លាំងណាស់ កាលជំនាន់ហ្នឹង ខ្ញុំ(ម្ចាស់គណនីហ្វេសប៊ុក Srey Mouch) ចូលចិត្តស្ទាយបងណាស់ ។ និយាយមែន តារាដូចបង មិនគោរពមិនសសើរមិនបាន ។ បងចេះទាំងអស់ ហើយស្លៀកពាក់ធ្វើបានគ្រប់បែប»។