ភ្នំពេញ៖ ដោយគោលបំណងនៅតែបន្តអភិរក្សសិល្បៈបុរាណខ្មែររោងសុវណ្ណភូមិក៏នៅតែបន្តសម្តែងល្ខោនខោលចុងសប្តាហ៍ជាធម្មតា ដោយមានការសំដែងល្ខោនស្រមោលស្បែកធំលាយជាមួយនឹងល្ខោនខោល ដូចជាល្ខោនស្រមោលស្បែកតូច ចាប់ផ្តើមម៉ោង ៧ យប់ មានរយៈពេលមួយម៉ោង។
ដោយសង្ឃឹមថាបងប្អូនខ្មែរទាំងអស់នឹងនៅតែបន្តគាំទ្រ និងលើកទឹកចិត្តដល់ក្រុមយុវជនល្ខោនខោលតទៅ​​ទៀ​ត​ ដោយមានការលក់សំបុត្រ២០០០០រៀល សម្រាប់ជនជាតិខ្មែរ ១០០០០រៀល ស​ម្រាប់​សិស្សនិសិ្សតដែលមានភ្ជា​ប់​កាតសិស្សសម្គាល់ខ្លួន និង៤០០០០រៀល សម្រាប់បរទេសតែប៉ុណ្ណោះ។ គួរបញ្ជាក់ដែថាក្នុងសប្តាហ៍នេះគឺល្ខោនត្រៀមសម្តែង ល្ខោនស្រមោលស្បែកធំលាយជាមួយនឹងល្ខោនខោលនៅថ្ងៃសុក្រ ទី១២ និងថ្ងៃសៅរ៍ ទី១៣ ខែតុលាចាប់ផ្តើមម៉ោង ៧យប់ អាសយដ្ឋានផ្ទះលេខ ១៦៦ ផ្លូវលេខ ៩៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំ​ពេញ។