ហ្វីលីពីន៖ កម្មវិធីប្រកួតសម្រស់ឯក Miss Earth 2018 ជាព្រឹត្តិការណ៍អន្តរជាតិខ្នាតធំមួយ ដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួមប្រកួត រួមមានទាំងចំណេះដឹងទូទៅ ចរិយាសម្បត្តិ សិល្បៈ សម្រស់ ទេពកោសល្យផ្សេងៗ។
យ៉ាងណាមិញការប្រកួតប្រជែងនេះក៏លេចវត្តមានបវរកញ្ញាកម្ពុជាផងដែរ ប៉ុន្តែត្រូវជួបរឿងសោកស្ដាយទៅវិញ ខ​ណៈ​ដែលក្នុងវគ្គប្រកួតប្រជែងឈុតតំណាងជាតិ បេក្ខនារីកម្ពុជាពុំបានជាប់ជ័យលាភីឡើយ។ តែទោះជាយ៉ាងណាការប្រកួតផ្ដាច់ព្រ័ត្រ បំពាក់ម្កុដនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែវិច្ឆិកា ខាងមុខនេះ សង្ឃឹមថាមានការជួយគាំទ្រដល់បេក្ខនារីកម្ពុជា ឲ្យមានកម្លាំងចិត្តប្រកួតបន្តដណ្ដើមជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រផងដែរ។