ភ្នំពេញ៖ តារាម្ចាស់ពានរងរឿងអាស្រូវជាប់កាយរហូតក្លាយជាអ្នកចម្រៀងបែកហ្វូង ប៊ុត សីហា លេចមុខក្នុងក្លឹបរាត្រី បង្កឲ្យស្រីៗក្នុងក្លឹបមានការភ្ញាក់ផ្អើលភ្នែកធំៗ និងលាន់មាត់ថា «បង សីហា មកដែរ?» តែរំពេចក្រោយមកអ្នកគាំទ្ររត់ទៅរាំអស់ទុកឲ្យលោកអង្គុយជាមួយមិត្តភក្រប្រុសស្រីញ៉ាំស្រាបណ្តែតអារម្មណ៍ជាមួយបទភ្លេង ដែលប្រភពលោក ភួង ថា «ដាច់យប់ហើយបង»។
យ៉ាងណាការឡាយវីដេអូចេញពីក្លឹបរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ របស់តារាប្រុសស្រុកកំណើតខេត្តកំពង់ស្ពឺ ប៊ុត សីហា ម្តងនេះ មិនសូវមានអ្នកគាំទ្រសម្រុកចូលទស្សនានោះទេ ហើយអ្នកបានចូលទស្សនាការឡាយមួយចំនួនក៏ដកខ្លួនចេញដែរ ព្រោះសកម្មភាពទាំងនោះ មិនមែនបង្ហាញពីភាពចាស់ទុំ និងរឹងមាំទេ តែបែរជាបង្ហាញពីភាពទន់ខ្សោយទៅវិញ ពេលមានបញ្ហា និងការលំបាកមិនប្រឹងដោះស្រាយ បែរជាយកស្រាមកបំបាត់ទុក្ខ។ ផ្ទុយទៅវិញប្រភពខ្លះ ខមមិន សួរលោក សីហា ថា «ក្លឹបនៅឯណា?» ក្នុងគោលបំណងចង់ចូលរួមដែរ ដើម្បីសប្បាយទាំងអស់គ្នា។ ដំណើរដាច់យប់ ប៊ុត សីហា ប្រភពស្រលាញ់ចម្រៀងបទ «គ្មានអ្នកណាកែប្រែចិត្តបងទេ» ប្រាប់ថា «ចូលក្លឹបតិចលោក បងស្រីខឹងទៅ»។
សូមទស្សនាវីដេអូ!!
