បារាំង៖ កញ្ញា មាស សុខសោភា ដែលគ្រប់គ្នាបានស្គាល់តាមរយៈការបង្ហើរសំនៀងយ៉ាងពិរោះរណ្ដំក្នុងបទចម្រៀងច្រើន ក៏ដូចជាក្នុងបទចម្រៀង«មេឃកំពុងភ្លៀងហើយ»ផងដែរ។ ខណៈបុណ្យភ្ជុំបិណ្ឌកន្លងទៅមិនទាន់បានប៉ុន្មា​ន​ផងតារាស្រីសំលេងពិរោះរូបនេះក៏បង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមបង្ហាញដំណើរក​ម្សាន្តរបស់ខ្លួន ទៅកាន់ ប្រទេស បារាំង យ៉ាងស្ងាត់ៗតែម្ដង។
យ៉ាងណាក្រោយពីបានឃើញរូបភាពភ្ជាប់ជាមួយពាក្យមួយឃ្លាថា«ស្រលាញ់ណាស់ពីប្រទេបារាំង» ស្រាប់តែបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថែមទាំងលើកសរសើរថា«ស្អាត់ណាស់សំណប់ចិត្ត ទៅបារាំងពីកាល?»។ គួរបញ្ជាក់ដែរថាការហោះហើរទៅដល់ប្រទេស បារាំងរបស់តារាស្រីរូបនេះមិនមែនជាលើកទីមួយនោះទេជារឿយៗ នាងតែងទៅលេងប្រទេសនេះជាញឹកញាប់ គ្រាន់តែលើកនេះ នាងទៅ បែបស្ងប់ស្ងាត់ ក្នុងថ្ងៃឈប់សម្រាកប៉ុណ្ណោះ។