ភ្នំពេញ៖ ស្រីស្អាត ដួង ម៉ានិច ​​រំលេចទឹកមុខញញឹមឈរក្បែរ ទេព រិន្ទដារ៉ូ បង្ហាញពីភាពគោរពស្រលាញ់ក្នុងនាមជាតារាភាពយន្ត​រៀមច្បងដែលមានកេរ្តិ៍ឈ្មោះ​សុុះសាយនាទសវត្សរ៍ឆ្នាំ៨០ ៩០ និងបន្ត​រហូតដល់បច្ចុប្បន្ន ដែលប្រភពអ្នកសិល្បៈ​ដូចគ្នាប្រាប់ថា «លោកនៅតែមានទីផ្សារសិល្បៈ​ដដែល ថ្វីត្បិតមានវ័យ​រាងជ្រេរបន្តិចក្តី»។

ក្នុងឱកាសដ៏កម្របានជួប ទេព រិន្ទដារ៉ូ, កញ្ញា ដួង ម៉ានិច លាន់មាត់ក្នុងភាពស្និទ្ធស្នាលក្រៃថា «លេាកពូៗៗ»។ យ៉ាងណាតារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ និង​តារាជើងថ្មី ដួង ម៉ានិច ធ្លាប់បានសម្តែង​រឿងរួមគ្នា​ «ពស់កេងកង» ទៀតផង។