ភ្នំពេញ៖ បន្ទាប់ពីមានកិត្តិនាមល្បី​សុះសាយ​ពេញបណ្តាញសង្គមតារាចម្រៀងនិយមច្រៀងបទ «មេម៉ាយសប្បាយចិត្ត» សំនៀង​ដើម​របស់​អ្នកស្រី ប៉ែន រ៉ន, អ្នកនាង រ័ត្ន រចនា បានជួបលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈ​ស្ម័គ្រចិត្តជួយសង្គម ដែលគ្រានោះលោកប្រធានសមាគមតំណាលពីសាច់រឿងនាង​ប្រាប់មហាជនថា «រឿងដែលនឹកស្មានមិនដល់ ក្រោកពីគេងឡើងគេថាបងឯង (រ័ត្ន រចនា) ឥឡូវល្បីហើយ។ ចូលសិល្បៈយូរហើយទើបតែស្គាល់ជាតិល្បីល្បាញដោយចៃដន្យ»។

ភាព​ល្បី​ល្បាញ​ក្នុង​រយៈ​ពេលខ្លីនេះ រ័ត្ន រចនា អះ​អាង​ថា ជា​រឿង​នឹក​ស្មាន​មិន​ដល់ អ្វីៗ​កើត​ឡើង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ខណៈ​ច្រៀង​ក្នុង​កម្មវិធី​មួយ​នៅ​ខេត្ត​ស្វាយ​រៀង ហើយ​មេ​ក្រុម​ភ្លេង​របស់​អ្នក​នាង​បាន Live បទ​ចម្រៀង​នេះ​លើ​ហ្វេស​ប៊ុក ស្រាប់​តែ​មាន​អ្នក​ចូល​មើល Like, share និង Comment កាន់​តែ​ច្រើន​ឡើងៗ។ ឆ្លើយតបនឹងការលើកឡើងរបស់លោក ហេង ឡុង អំពីជីវិតតស៊ូម្ចាស់ Cover បទ «មេម៉ាយសប្បាយចិត្ត» លើវិថីសិល្បៈ​ជិត ២០ឆ្នាំនោះ អ្នកនាង រ័ត្ន រចនា ថា «អគុណបងប្រុស! អគុណបងប្អូនទាំងអស់គ្នាដែលធ្វើអោយខ្ញុំមានថ្ងៃនេះមួយជីវឹតក្នុងសិល្បះបានប៉ុណ្ណឹងខ្ញុំអស់ចិត្តហើយ»។