កំពង់ធំ៖ ក្មេងប្រុស ផា ភ័ស្ដ អាយុ ១៣ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ម្តាយប្រើទៅឃ្វាលគោនៅក្បែរភូមិ ហើយក្មេងរងគ្រោះ និងក្មេងដទៃទៀត តែងឡើងលេងលើបង្គោលភ្ល់ើងតែគ្មានគ្រោះថ្នាក់ទេ ស្រាប់តែថ្ងៃទី១១ តុលា ប្រជាការពារភូមិខលមកប្រាប់ម្តាយក្មេងរងគ្រោះថា «កូនមីងឯងឡើងលេងលើបង្គោលភ្លើង ឥឡូវវាត្រូវឆក់ស្លាប់បាត់ហើយ»។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា «ក្មេងរងគ្រោះពិតជាស្លាប់ដោយសារ ឡើងលេងលើបង្គោលភ្លើង បណ្ដាលឱ្យឆក់ធ្លាក់ស្លាប់ប្រាកដមែន» ព្រោះការពិនិត្យបានបង្ហាញថា សាកសពជនរងគ្រោះ មានស្នាមរលាកស្បែក និងរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង ពុំឃើញមានស្លាកស្នាមអ្វីទៀតឡើយ។
