ព្រះសីហនុ៖ បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅមន្ត្រីនគរបាលចរាចរណ៍ ដែលយកតួនាទី ទៅជំរឹតទារលុយជនជាតិចិន ១០០ដុល្លារ ជាថ្នូរល្មើសច្បាប់ចរាចរណ៍មកសួរនាំនោះ លោកថា «នឹងស្នើសុំថ្នាក់លើ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត» ដែលមានលេងបណ្តាញសង្គមហ្វេសប៊ុកខ្លះទទូចថា «មន្ត្រីប្រភេទហ្នឹងដេញចេញពីក្រមខណ្ឌហ្មងទៅ» តែអ្នកស្រី ហ៊ុន ស៊ីណា ប្អូនស្រី សម្តេចតេជោ ហ៊ុន សែន ថា «ដាក់ទោសត្រឹមស្ដីបន្ទាសបានហើយ»។
អ្នកស្រី ហ៊ុន ស៊ីណាត បន្តថា «បើដល់ថ្នាក់បណ្ដោញចេញខ្ញុំបារម្ភខ្លាចចូលគន្លងពួកបក្សប្រឆាំងមុខតែចោទយើងថាផ្កាប់ចិត្តចិនបណ្ដេញប៉ូលីសខ្មែរ ។ នេះជាការគិតរបស់ខ្ញុំទុកឱកាសអោយគាត់កែខ្លួនម្ដងសិនទៅឯកឧត្តម ជួន ណារិន ពីខ្ញុំយាយចាស់ឯនាយសមុទ្រមិនកាន់ជើងមនុស្សខូចទេ»។
