ភ្នំពេញ៖ តារាចម្រៀងអម្បូរអ្នកសិល្បៈ ណុប បាយ៉ារិទ្ធ ត្រូវបានតារាៗ​ដូចគ្នា​ប្រកាស​សុំចាញ់​រឿងសម្រស់​ សស្អាត សាច់ចាំមិនចាស់ ដែលទាំងអស់នោះ មិនមែនជាការកែច្នៃបូករួមជាមួយផលិតផល​ថែរក្សាសម្រស់ទេ ពោលគឺលោកមានអំណោយផលពីធម្មជាតិតាំងពីចាប់កំណើតម្ល៉េះ ដែល បេននី យ៉ាំង ធ្លាប់លាន់មាត់ថា «បង រិទ្ធ សជាងខ្ញុំទៀត»។

ខណៈ​ស្បែកមុខ​ម៉ដ្ឋ​ខៃគ្មានស្លាកស្នាមជាំ និងមុន​មួយគ្រាប់ផង ណុប បាយ៉ារិទ្ធ ហាក់បង្ហាញការត្អូញត្អែរថា «មុខមិនស្អាត» ធ្វើឲ្យលោកសម្រេចចិត្ត​ទិញម៉ាស់ យកមកបិទលើវង់ភក្រ្ត និងលើកឡើងថា «បិទម៉ាស់មួយក្រែងមុខស្អាតដូចគេ» តែលោក​ ឧត្តម ដែលជាអ្នកគាំទ្ររាប់ឆ្នាំមកហើយថា «អត់បិទក៏ស្អាតស្រាប់ដែរបង»។