ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះ នាយក្រឹម និងជាគណៈកម្មការក្នុងកម្មវិធីល្បីមួយរបស់ប៉ុស្ដិ៍ទូរទស្សន៍ហង្សមាសដែលមានឈ្មោះ Cambodia’s Got Talent ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ។ ទន្ទឹមនិងឱកាសថ្មីនេះនាយក្រឹមក៏បានធ្វើមហាជនជាច្រើនភ្ញាក់ផ្អើល
កើតក្ដីងឿឆ្ងល់គ្រប់ៗគ្នាក្រោយពីមានម្ចាស់គណៈនីហ្វេសប៊ុក ស្រីកែវ ចម្កាលើ បានបង្ហោះសារអមជាមួយរូបភាពនៅលើបណ្ដាញសង្គមដោយនាងបានរៀបរាប់ថា«អគុណអ៊ុំក្រឹមដែលបានជួយជីវិតប៉ាខ្ញុំ ហើយខ្ញុំសូមជូនពរអ៊ុំនិងក្រុមគ្រួសារសុខភាពល្អ រកស៊ីមានបាននឹងអ៊ុំប្រាថ្នាអ្វីបានដូចបំណង»។តែទោះបីជាយ៉ាងណាគេក៏មិនដឹងច្បាស់ប្រកដថាតារាកំប្លែងជើងចាស់រូបនេះបានជួយអ្វីខ្លះចំពោះក្រុមគ្រួសារក្មេងស្រីខាងលើនៅឡើយដែល។
