ប្រទេសវៀតណាម៖ លើគណនីហ្វេសប៊ុកមួយឈ្មោះ Sam Bopha បានបង្ហាញពីរូបភាព ខ្លះគេង​លើគ្រែ និង​ខ្លះគេង​នៅ​លើអង្រឹង​ បែបអនាធិបតេយ្យ ដោយ​ភ្ជាប់​ជាមួយ​សារបង្ហាញ​ថា «ពេទ្យកុមារនៅវៀតណាមកំពុងកើតជំងឺដៃជើង ដែលកើតឡើងលើកុមារច្រើនកុះករ នឹងអាចគ្រោះថ្នាក់ដល់ជិវិត មានប្រាំករណីហើយដែលមិនអាចជួយទាន់ពេល សូមប្រុងប្រយ័ត្នចំពោះកូនៗហូបអី្វលេងអី្វត្រូវសំអាតដៃឲ្យបានស្អាត កុំនាំក្មែងទៅកន្លែងណាដែលមនុស្សច្រើន កន្លែងសាធារណៈជាពិសេសពេលកូនទៅរៀន នេះជាសំដីដែលគ្រូពេទ្យបានផ្តាំទៅ មាតាបិតា»។
តាមរយៈរូបភាពនិងសារ ដែលបង្ហាញខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់មហាជននៅលើបណ្ដាញសង្គម។ស្របពេលដែលមហាជន​​កំពុងមានការព្រួយបារម្ភជាខ្លាំងទៅដល់កូនតូចៗជាទីស្រឡាញ់របស់ខ្លួនផងនោះ ក៏មិនទាន់មានប្រភពច្បាស់ការណាមួយនៅឡើយទេ ដែលចេញមកបញ្ជាក់ពីជំងឺមួយនេះ។
ជាមួយគ្នានេះដែរក៏ប្រទះឃើញវត្តមានតារាសម្តែងស្រីសិចស៊ីនាង ឆយី ដោយសារការព្រួយបារម្ភទៅដល់កូនៗរបស់ខ្លួន ក្នុងអំឡុងពេលទៅសាលារៀន ក៏បានរំលេចពាក្យពេចន៍ឆ្លើយឆ្លងគ្នាជាច្រើនជាមួយម្ចាស់គណនីខាងលើបែបនេះថា«ការពារបានតែពេលនៅផ្ទះ ហើយពេលទៅរៀនការពារម៉េចទៅ បើកូនៗទៅរៀន ឪពុកម្តាយ តាមថែអត់បានទេ»។