ភ្នំពេញ ៖ ខណៈថ្ងៃនេះជាថ្ងៃដែលតារាស្រីល្បីរឿងមនុស្សធម៌ ហង្ស ម៉ារីនី ដល់គម្រប់វេលាសម្រាលកូន ហើយក៏ជាពេលមួយដែលនាងសប្បាយចិត្តបំផុតក្នុងជីវិត ប៉ុន្តែនៅមុននេះបន្តិចស្រាប់តែនាងបានបង្ហាញសារឲ្យដឹងលើគណនីហ្វេសប៊ុកថានាងត្រូវការឈាមជាបន្ទាន់ដើម្បីដំណើរការសម្រាលកូនរបស់នាង។
ក្នុងរូបភាពដៃកំពុងជាប់សេរ៉ូម ហង្ស ម៉ារីនី បានបន្ថែមសារយ៉ាងប្រញាប់ប្រញាល់ថា «មានបងប្អូនណាមាន Group ឈាម B+ សូមជួយបរិច្ចាគ 2ប្លោកផង នាងខ្ញុំត្រូវការឈាម2ប្លោកបន្ទាន់ សំរាប់ឆ្លងទន្លេ សូមអរគុណ 010 678 501 ឥឡូវបាន1នាក់ហើយ នៅ1នាក់ទៀត»។
