ភ្នំពេញ ៖ យោងតាមវីដេអូដែលត្រូវបានអ្នកលេងហ្វេសប៊ុកនាំគ្នាចែករំលែកឲ្យដឹងពីរបកគំហើញថ្មីរបស់អ្នកវិទ្យាសាស្រ្តចំពោះប្រភេទថ្នាំបន្តក់ភ្នែកម្យ៉ាងឈ្មោះ Nano Drop ដែលជាថ្នាំសម្រាប់បន្តក់ដល់អ្នកមានបញ្ហាភ្នែកពិសេសភ្នែកម៉្ញូប ដែលត្រូវការវ៉ែនតាសម្រាប់ជាជំនួយក្នុងការមើល ដោយពួកគេអាចនឹងលែងប្រើវ៉ែនតាទៀត ហើយខណៈពេលនេះប្រភេទថ្នាំនេះត្រូវគេកំពុងពិសោធន៍ទៅលើភ្នែកជ្រូកហើយអាចឲ្យជ្រូកមើលឃើញបានល្អ។
ក្នុងវីដេអូដដែលក៏បានឲ្យដឹងថា វេជ្ជបណ្ឌិតដែលកំពុងផលិតថ្នាំបន្តក់ Nano Drop បានប្រាប់ថានៅចុងឆ្នាំនេះប្រសិនជាការពិសោធន៍ទទួលបានលទ្ធផលល្អមនុស្សជាច្រើនមិនចាំបាច់ប្រើប្រាស់វ៉ែនតាទៀតនោះទេ ហើយនេះនឹងជាសមិទ្ធផលថ្មីមួយក្នុងការដោះស្រាយរាល់បញ្ហាជំងឺភ្នែក។
