ភ្នំពេញ ៖ ក្រោយលេចដំណឹងប្រុងវេចបង្វេចចោលសិល្បៈ និងបុរសសង្ហារជាគូស្នេហ៍ក្រោមហេតុផលដើម្បីកូនស្រីបណ្តូលចិត្តនោះ សុខ សុម៉ាវត្តី ក៏បានធ្វើឲ្យមហាជនមានភាពស្រឡាំងកាំងមិនធម្មតាឡើយ ដ្បិតតាមរយៈសកម្មភាពរបស់នាង និង លី វ៉ាហេដ ពិតជាផ្អែមល្ហែមគ្រប់ពេល ក្នុងនោះគេសម្គាល់ឃើញថារាល់មានការប្រកួតរបស់តារាបាល់ទាត់រូបសង្ហាររូបនេះតែងឃើញវត្តមានអ្នកមេម៉ាយកូនមួយពុំដែលដាច់ឡើយដែលនេះពិតជាបញ្ជាក់ឲ្យឃើញពីភាពខ្វះគ្នាមិនបានរបស់អ្នកទាំងពីរ។
រំពេចដំណឹងនេះហាក់បានស្ងប់ស្ងាត់បន្តិចស្រាប់តែនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងពោរពេញដោយទេពកោសល្យ សុខ សុម៉ាវត្តី បានបង្ហោះរូបភាពរួមនឹងខ្សែការពារឆ្នើមក្លិបបឹងកេតជាថ្មី ។ ស្ថិតក្នុងរូបភាពពាក់ឈុតខ្មៅទាំងពីរនាក់ព្រមដោយស្នាមញញឹមពិធីការិនីរបស់ប៉ុស្តិ៍បាយ័នបានបន្ថែមសារដ៏មានន័យថា «Just simple me គ្រាន់តែស្រលាញ់ចង់បានអី ហើយបានដូចចិត្តដែលប្រាថ្នាទៅបានហើយ Thanks for coming and being my best bro in my life»។
