ភ្នំពេញ៖ ប្តីប្រពន្ធ ២ នាក់ កើតក្តីសោកាមិនគួរណាមនុស្សផ្អើលនាំគ្នាទៅទិញសត្វព្រៃឡើយ ដោយម្ចាស់គណនីហ្វេសប៊ុក «យានដ្ឋាន ឃីមសុភក្រ័» រៀបចេញដំណើរ ដើរកាត់ផ្សារកោះស្តេចថា «គេរោមទិញបង្គួយយក្សធ្វើម្ហូប អ្នកខ្លះថាឆាក្តៅ អ្នកខ្លះសម្លការីបានឆ្ងាញ់ តែខ្ញុំមើលទៅអាណិតណាមួយ វាជាសត្វជិតដាច់ពូជផង ក៏ទិញយកមកលែងវាអោយមានសេរីភាព»។
រំពេចពីឃើញសត្វបង្គួយយក្សដែលជាប់ចំណង និងត្រូវបាន ២នាក់ ប្តីប្រពន្ធយកទៅលែងក្នុងព្រៃ ត្រូវអ្នកលេងបណ្តាញសង្គម គាំទ្រពេញទំហឹងទង្វើអ្នកទាំង ២ ដែលក្នុងនោះ សារ៉ុន ថា «ពិតជាល្អណាស់ប្អូនមានចិត្តអាណិតមេត្តាដល់ជីវិតសត្វដែលគេចងដូចអ្នកទោសនោះ ប្អូនបានទិញយកទៅប្រឡេងឲ្យមានសិទ្ធសេរីភាពប្អូនពិតជាបានបុណ្យច្រើនជាអានេក»។ ជាមួយគ្នានោះ ប្រុសស្រីដែលជាប្តីប្រពន្ធបានទទូចថា «សូមកុំហូបសត្វព្រៃវាមិនធ្វើអោយយើងបានឆ្ងាញ់រហូតទេ»។
