សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រីមានប្តីជនជាតិអាមរិក អ្នកស្រី ឆោម និមល បានចាកចេញទៅរស់នៅអាមេរិកតាំងពីឆ្នាំ២០០០ មកម៉្លេះ ដោយបង្កើតក្រុមចម្រៀងមួយដដែលមានឈ្មោះថា Dengue Fever ឬ គ្រុនឈាម អំឡុងឆ្នាំ ២០០២ ។ ថ្មីៗនេះ តារាចម្រៀង អ្នកស្រី ឆោម និមល បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកសម្តែងសេចក្តីសប្បាយរីករាយ និង នឹករលឹក ចំពោះតារាសម្តែងដ៏ល្បីម្នាកគឺអ្នកស្រី អម្ពរ ទេវី ថា “ចង់ប្រាប់ថាអូន មល ស្រឡាញ់ បងវី និង បងលី”។ អ្នកស្រីបានរៀបរាប់ទៀតថា “ការរាប់អានគ្នាមិនសំខាន់លើ ទ្រព្យសម្បត្តិទេ សំខាន់គឺ ទឹកចិត្ត, ពួកយើងស្គាល់គ្នាជិត 20ឆ្នាំហើយ តែពួកយើងនៅតែស្កាត់រកគ្នា ជួបគ្នាទាល់តែបានមិនថានៅទីកន្លែងណាក៏ដោយ នេះហើយដែលគេហៅថាមិត្តមួយរយឆ្នាំ” ។

ភ្លាមៗនោះ អ្នកស្រី អម្ពរ ទេវី ដែលត្រូវបានមហាជនស្គាលថាជាតារាសម្តែងដ៏ល្បីម្នាក់ក្នុងទសវត្សឆ្នាំ១៩៨៩ ដែលទើបបង្ហាញមុខជាថ្មីក្នុងខ្សែភាពយន្តរឿង “ទឹកចិត្តម្ដាយសម័យថ្មី” បានខមមិនតបវិញថា “ខ្ញុំនៅចាំកាលពី ២០ឆ្នាំមុននៅកម្ពុជា យើងធ្លាប់ជាអ្នកធ្វើការជាមួយគ្នា។ ឥឡូវនេះខ្ញុំរស់នៅអាមេរិក ហើយសង្ឃឹមថាមានសិល្បករជំនាន់ជាមួយគ្នា នឹងមកជួបជុំគ្នាម្តង” ៕