ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។ ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។
ព្រះរាជបុត្រ ទាំង ១៤ព្រះអង្គនៃសម្តេចព្រះបាទនរោត្តម សីហនុ ”
• បុត្រជាមួយនឹង អ្នកម្នាង ផាត់ កាញ៉ុល ៖
១. សម្តេចព្រះរាម នរោត្តម បុប្ផាទេវី ( ប្រសូតឆ្នាំ ១៩៤៣ )
២. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ( ប្រសូតឆ្នាំ ១៩៤៤ )
• បុត្រជាមួយព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សានមុនី ៖
៣. សម្តេចបរម រាមានរោត្តម យុវនាថ ( ប្រសូតឆ្នាំ ១៩៤៣ )
៤. ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស( ១៩៤៤ – ១៩៧៣ )
៥. ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ( ១៩៤៥ )
៦. ព្រះអង្គម្ចាស់ នរោត្តម សុរិយារង្សី ( ១៩៤៧ – ១៩៧៦)
៧. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា (១៩៤៨ -១៩៥២)
៨. ព្រះអង្គម្ចាស់ នរោត្តម ខេមា នលក្ស (១៩៤៩ -១៩៧៥)
៩. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុទុមបុប្ផា (១៩៥១ – ១៩៧៦)
• បុត្រជាមួយព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ មុនីកៃសន ៖
១០. ព្រះអង្គម្ចាស់ នរោត្តម ណារា៉ទីបោ៉ (១៩៤៦ – ១៩៧៦)
• ជាមួយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម នរល័ក្ស ព្រះអង្គគ្មាន បុត្រានិងបុត្រីទេ
• បុត្រជាមួយ ម៉ម មា៉នីវណ្ណ ផានីវង្ស ( ស្រ្តីជនជាតិ លាវ ) ៖
១១. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សុជាតា ( ១៩៥៣ – ១៩៧៥)
១២. សម្តេចព្រះអនុជ នរោត្តម អារុណរស្មី( ១៩៥៥ )
• បុត្រជាមួយ សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សុីហនុ ៖
១៣. ព្រះបាទសម្តេចព្រះ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា សព្វថ្ងៃ( ប្រសូតឆ្នាំ ១៩៥៣ )
១៤. ព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទពង្ស ( ១៩៥៤ -២០០៣ )។
