ភ្នំពេញ៖ ងារជាអ្នកចម្រៀងមេម៉ាយវ័យក្មេង ចាយសម្រស់ សុខ ស្រីនាង បើទោះបីជាគ្មានគូរស្នេហ៍ធ្វើខួបកំណើតឲ្យដូចគេ តែតារាចម្រៀងស្រីម្នាក់នេះក៏ទទួលបានភាពកក់ក្ដៅពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។

បង្ហាញពីពិធីខួបកំណើត ចម្រុះវត្តមានអ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងរូបនេះបានរៀបចំកម្មពិធីខួបកំណើតមួយយ៉ាងសាមញ្ញតែមើលទៅពិតជាមានក្ដីសុខមែនទែន។

ជាមួយនំខួបកំណើតដ៏ស្រស់ស្អាត និងស្នាមញញឹមដ៏ស្រទន់របស់តារាចម្រៀងរូបនេះ លាយឡំភាពសប្បាយរីករាយពីអ្នកគាំទ្រផងនោះ ក៏អាចបញ្ជាក់បានថា ថ្វីត្បិតជាពិធីខួបកំណើតបែបសាមញ្ញៗក្ដី តែមើលទៅ សុខ ស្រីនាង ពិតជាពេញចិត្តនិងមានសេចក្តីសុខជាខ្លាំង។