អាមេរិក៖ មហាជនជាច្រើនសាទរការវិលត្រលប់ចូលសិល្បៈជាថ្មីម្ដងទៀត របស់អ្នកស្រី អម្ពរ ទេវី ជាមួយ ទេពកោសល្យដ៏ប៉ិនប្រសព្វរបស់តារាស្រីរូបនេះអ្វីដែលគួរអោយចាប់អារម្មណ៍ នោះ គឺជីវិតរស់នៅប្រចាំថ្ងៃ របស់អ្នកស្រីលើទឹកដីមហាអំណាចនោះគឺសហរដ្ធអាមេរិក។
ទន្ទឹមនឹងការវិលចូលសិល្បៈធ្វើអោយអ្នកគាំទ្រ របស់ខ្លូនចង់ដឹងពីជីវិតពិត ក្នុងនាមជាតារាកំពូលប្រចាំស្រុកខ្មែរ ពេលទៅរស់នៅ ស្រុកគេ តើជីវភាព យ៉ាងណាទៅវិញ។ បើងាកមើល ពីសកម្មភាព ដែលតារាស្រីរូបនេះ ឧស្សាហ៍ បង្ហោះ ជាមួយនិង ជីវិតឯកជនរបស់ខ្លូន អាចឲ្យដឹងថា ពិតជាមានជីវភាពមិនធម្មតានោះឡើយ មាន ផ្ទះទ្រនំខ្ពស់រស់នៅ និង មានឡានទំនើបប្រើប្រាស់។ ជាពិសេសម៉ូដផ្ទះរបស់អ្នកនាង ក៏ស្រស់ស្អាត និងជា ម៉ូដ ទាក់ទាញ ដែលធ្វើ តាមម៉ូតបរទេសតែម្តង ស្រស់ស្អាតគួរឲ្យចង់រស់នៅ។ មិនតែប៉ុណ្ណោះនៅខាងមុខ ផ្ទះក៏ មានទីធ្លាធំទូរលាយ។
